ភ្នំពេញ៖ ខណៈកម្ពុជាមានឱកាសចូលរួមក្នុងកម្មវិធី Queen Of The Spaជាលើកដំបូង កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាសកម្មជននយោបាយត្រូវបានគណៈកម្មការសម្រេចជ្រើសរើសយកទៅប្រកួតនៅប្រទេសកូរ៉េ ដោយស្វ័យប្រវត្ត។

 

ក្នុងកម្មវិធីនេះកម្ពុជាគ្រោងនឹងនាំស្ត្រីខ្មែរចំនួន១៥រូបចេញទៅប្រទេសកូរ៉េ ដើម្បីដណ្ដើមយកជ័យលាភី៦ម៉ឺនដុល្លារ បូកនិងម្កុដពេជ្រមានតម្លៃជាង៣ម៉ឺនដុល្លារ។ លោក ជំទាវបណ្ឌិត ហង្ស បូរី គណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការដទៃបានលើកឡើងថា កម្មវិធីប្រកួតនេះនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨ មានការចូលរួមពីមួយចំនួនដូចជាប្រទេសចិន តៃវ៉ាន់ កម្ពុជា និង កូរ៉េខាងត្បូង។

បច្ចុប្បន្នបេក្ខនារីទាំង៤៥រូបកំពុងតែបោះឆ្នោតតាមអនឡាញដើម្បីជ្រើសរើសយក១៤រូបបន្ថែមទៀត។ គួរបញ្ជាក់ថាបេក្ខនារីចូលរួមមិនសំដៅលើនៅលីវ ឬរៀបការរួចទេ គ្រាន់តែមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៣៥។ ក្រៅពីមានរូបសម្រស់ស្អាត ពួកគាត់ត្រូវមានកិរិយាមារយាទល្អផងដែរ៕