ភ្នំពេញ៖ ជាតារាសម្ដែងជើងចាស់ពូកែលេងទឹកមុខ អ្នកនាង ស្វែង សុជាតាមានអាយុខ្ទង់ ៤០ឆ្នាំហើយក៏ដោយ ក៏នៅតែមានរូបរាង ក៏ដូចជាសម្រស់់នៅចាំដដែល។បច្ចុប្បន្នទទួលបាននូវភាពជោគ ជ័យជាខ្លាំងនៅក្នុងរឿង​”ទឹក​ចិត្ត​​ម្ដាយសម័យថ្មី” ដែលទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាទស្សនិកជន។

ជាក់ស្ដែងថ្មីៗនេះកនាង បានបង្ហោះរូបកាច់រាងយ៉ាងស្រស់ស្អាតនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមជាមួយនឹងសារថា«ស៊ួស្តី អ្នកទាំងអស់គ្នា កាច់ស្ទាយ២០១៨ទុកជាអនុស្សាវរីយ៏ ចង់ដឹង១០ឆ្នាំក្រោយមុខម៉េចរៀងម៉េចទៀត»។

បញ្ជាក់ផងដែរថា អ្នកនាង ស្វែង សុជាតា កំពុងរួមរស់យ៉ាងមានសុភមង្គលជាមួយអតីតព្រះសង្ឃដែលធ្លាប់បួសរៀនវិន័យធម៌ព្រះ ហើយបានលាចាកសិក្ខាបទចេញមកប្រោសសត្វលោកតាមរយៈការបើកមុខរបរជាម្ចាស់ឱសថបុរាណផ្សំថ្នាំខ្មែសញ្ញាព្រហ្មព័ន្ធនីទីក្រុងភ្នំពេញ។