ភ្នំពេញ៖ ​ពិធីការិនីជើងចាស់អ្នកនាងគង់ សុជាតិ និងស្វាមីជា វិបុលកាន់តែស្រលាញ់​គ្នាទ្វេរដង​នៅពេលដែល​ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតឈ្មោះជា សុជាតិនារី ហៅដូរីដែលមានវ័យជាង១ខួបនោះ។យ៉ាង​ណាទោះជាអ្នកនាងសុជាតិ មានកូនទាំងអស់ដល់ទៅ៣នាក់(កូនស្វាមីមុន២) ក៏ដោយតែសម្រាប់លោក ជា វិបុល គឺនៅមិនទាន់គ្រប់គ្រាន់ឡើយ​ព្រោះលោកចង់បាន​កូនប្រុសម្នាក់ទៀត​ដើម្បីឲ្យគ្រួសារកាន់តែ​មាន​សុ​ភមង្គល​តែនៅទីបំផុតពិធីការរូបសង្ហារវ័យក្មេងរូបនេះត្រូវភរិយាអ្នក នាង គង់ សុជាតិ មិនឯកភាពតាម​ឡើយព្រោះថាអ្នកនាងមិនចង់យកកូននៅពេលនេះទេទើបធ្វើឲ្យលោកវិបុល ខកចិត្ត។ ​Image may contain: 3 people, people smiling, people standing and suit

អ្នកនាងគង់សុជាតិបានប្រាប់អ្នកកាសែតថាពេលនេះរវល់ទាំងការងារនៅទូរទស្សន៍និងធ្វើជាពិធីការិនីតាមកម្មវិធីផ្សេងៗជាច្រើនអីចឹងគឺពេលហ្នឹងមិនអាចយកកូនថែមទៀតនៅពេលនេះបានឡើយ។តែពិធីការិនី​ជើង​ចាស់រូបនេះថានៅពេលដែល​កូនស្រីអ្នកនាងមានវ័យធំ​ធាត់ជាងនេះបន្ដិចទើប​អាចគិតគូររឿង​យកកូន​១ទៀតបាន តែនៅពេលនេះមិនអាចទេ។ ​Image may contain: 2 people, people smiling, outdoor, nature and close-up

ការថ្លែងបែបនេះរបស់អ្នកនាង គង់ សុជាតិ គឺធ្វើឲ្យលោកជា វិបុល មានការខកចិត្តតិចតួចដែរ ប៉ុន្ដែរអ្នក នាង​ សុជាតិ ធ្លាប់អះអាងថាអ្នកនាងមានសំណាងណាស់ដែល​បានស្វាមីល្អហើយស្រលាញ់​កូនៗអ្នកនាងស្វាមី​មុនគឺ​ដូចជាកូនបង្កើតអីចឹង។ចំណែកការងារជាពិធីការិនីវិញគឺអ្នកនាងត្រូវ​បានម្ចាស់កម្មវិធី​មួយចំនួន​ហៅឲ្យ​ធ្វើ​ជាដៃគូរជាមួយស្វាមីក៍មាន​ជាមួយដៃគូរពិធីករផ្សេង​ក៍បានហើយអ្នកនាង​ថាតាំងពីការ​ហើយ​គឺ​ការងាសិល្បះកាន់តែច្រើនមិនមានការធ្លាក់ចុះទេហើយអ្នកនាងបានអរគុណចំពោះទស្សនិកជនដែលតែងគាំទ្ររអ្នកនាងនិងស្វាមីនាពេលកន្លងមករហូតដែរ៕Image may contain: 2 people, people smiling, people standing, wedding and indoorImage may contain: 2 people, people smiling, people standing, suit and indoorImage may contain: 3 people, people smiling