ព្រៃវែង៖ យុវជនឈ្មោះ ជាប សុផល ក្នុងវ័យ១៨ ត្រូវជាប់ខ្នោះដៃអាល័យស្នេហ៍ ក្រោយហឹង្សាកាមទេព ប៉ងរំលោភក្មេងស្រីដែលមានវ័យ៨ឆ្នាំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។ រឿងរ៉ាវកាមទេពស្រេកឃ្លានមិនប្រមាណវ័យ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

នេះបើយោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា«បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្ដឹងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យដែលបានចាប់រំលោភក្មេងស្រី ច្រ ច.ណ.រ អាយុ៨ឆ្នាំតែមិនបានសម្រេច។លុះដល់ថ្ងៃទី២៥ ជនសង្ស័យបានចាប់រំលោភជនរងគ្រោះម្ដងទៀត»។យ៉ាងណាមិញជនរងគ្រោះកំពុងស្ថិតនៅក្រោមការសាកសួរចម្លើយពីសមត្ថកិច្ច។

Comments