កែប៖ ស្ត្រីម៉ាស្សាម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រសារមេបញ្ជាការរងអាវុធហត្ថហេតុខេត្តកែប ត្រូវបានជនសង្ស័យជនជាតិបរទេសម្នាក់ អារ.កសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត នៅផ្ទះយីហោ «លីដាខ្មែរម៉ាស្សា» ដែលស្ថិតនៅម្តុំផ្សារក្តាម ក្រុងកែប ខេត្តកែ។

ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានឲ្យដឹងថា «ជនរងគ្រោះឈ្មោះ ឡុច សុខគាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ»។

ប្រភពដដែល បានបញ្ជាក់ថា «ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង»។