ខ្មែរ៖ រយៈពេលថ្មីៗនេះមានក្រុមឈ្មួញរៀតណាមកពុងចុះប្រមូលទិញគោ និងអាចគោពីកម្ពុជាយកទៅប្រទសរបស់ខ្លួនដើម្បីធ្វើការកែច្នៃ។នេះបើយោងតាមគណនីហ្វេសប៊ុកមួយបានទម្លាយថា« ប្រទេសវៀតណាមកំពុងប្រមូលទិញសត្វគោ និងអាចធ៍គោពីប្រទេសកម្ពុជារាប់លានតោន(ក្នុង១បាវ តម្លៃប្រហែល៣០០០រៀល ហាលអោយស្ងួត) ដើម្បីយកទៅកែប្រែដីដែលខូច សំបូរទៅដោយសារធាតុគីមីច្រើន»។
យ៉ាងណាមិញហេតុអ្វីបានជាបងប្អូនប្រជាកសិករខ្មែរយើងមិនព្រមយកជីធម្មជាតិនេះទៅកែច្នៃដោយខ្លួនឯង សុខចិត្តប្រើប្រាស់ជីបាវទៅវិញ។ជាមួយគ្នានោះក៏មានបងប្អូបខ្មែមួយចំនួនបែរជាលើកឡើងយ៉ាងដូច្នេះទៅវិញថា«មកពីស្រុកខ្មែរមិនអោយអ្នកជំនាញមកបង្ហាត់បង្រៀនដល់កសិករពីរបៀបប្រើប្រាស់និងការដាំដុះបែបបច្ចេកវិទ្យា ស្រុកខ្មែរបើគេចង់អោយរឹកចម្រើនងាយស្រួលទេតែគេទុកអោយក្រចឹងហើយងាយស្រួលគេគ្រប់គ្រង»។
