ភ្នំពេញ៖ តារាសម្តែង លំដាប់ជូរមុខ និងជាតារា ដែលមានចិត្ត ស្លុយហ៊ានប្រថុយ នឹងឈុតឆាក ឱបថើប​រោល​រាល កញ្ញា ឌុច លីដា ធ្វើឲ្យមជ្ឈដ្ឋានមហាជនផ្ទុះលាន់មាត់និងរូបភាពតែងខ្លួនជាមនុស្សចាស់រូបអាក្រក់។

ដោយសារតែលើកនេះ កញ្ញា ឌុច លីដា មិនមែនលេងស្ទាយស៊ីចស៊ីទេ តែប្ដូរមកជាស្ទាយមនុស្សចាស់វិញម្ដង ក្នុងនោះតារាស្រីរូបនេះក៏បានបង្ហោះសារអមជាមួយផងដែរថា៖«ក្នុងនាមជាតួសំដែងមិនដែរនិយាយពាក្យថា (ខ្ញុំមិនអាចធ្វើបានទេ)តែខ្ញុំមានតែពាក្យ (ខ្ញុំនិងព្យាយាមធ្វើអោយបានល្អ) មិនខ្លាចគេថា ឌុចលីដាLida Duch ធ្វើចាស់ទៅអាក្រក់ណាស់ តែសំរាប់ខ្ញុំពិតជាសប្បាយចិត្តព្រោះខ្ញុំបានបទពិសោធន៍ថ្មីបន្ថែមទៀតពីការងារដែលខ្ញុំស្រលាញ់»។

បញ្ជាក់ផងដែរតាមរយៈរូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រមើលរូបនាង សឹងតែមិនស្គាល់ដោយសារតែការតុបតែងខ្លួនលើកនេះខុសប្លែងជាងរាល់ដង។