កម្ពុជា៖ ព្រោះតែរឿងបន្តិចបន្តួច ធ្វើឲ្យបងប្អូនឈ្លោះប្រកែកគ្នា ឈានដល់ការប្រតាយប្រតប់គ្នា រហូតប្អូនប្រុសជ្រុលដៃវ៉ៃបងប្រុសបង្កើតស្លាប់ភ្លាមៗ។

ជុំវិញរឿងនេះ ត្រូវបានក្រុមគ្រួសាររៀបរាប់ថា «ប្អូនប្រុស ខឹងបងប្រុសរបស់ខ្លួន មិនគោរពតាមពាក្យសន្យា ដែលថា ទិញទូរស័ព្ទ និងម៉ូតូ ឲ្យ​ក៏កើតការវាយតប់គ្នា ​បណ្ដាលឲ្យ​បងបង្កើតរបស់ខ្លួនស្លាប់បាត់បង់ជីវិត»។

ក្រោយបង្កហេតុជនសង្ស័យជាប្អូន ព្យាយាមរត់គេខ្លួន តែទោះជាយ៉ាងណាពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួន ប្អូនប្រុសរបស់ជនរងគ្រោះ បានហើយ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។