ភ្នំពេញ៖ តារាសម្តែង កញ្ញា សូ ដានីតា មានរឿងក្ដៅក្រហាយទាំងព្រឹកជាមួយនឹងបុគ្គលិកផ្នែកព័ត៌មានរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ អំពីបញ្ហាកាត់ផ្តាច់ទឹកផ្ទះរបស់នាង ខណៈពេលមិនទាន់ផុតកំនត់ថ្ងៃត្រូវបង់។

យោងតាមសម្ដីនាងដែលរៀបរាប់យ៉ាងវែងអន្លាយលើគណនីហ្វេសប៊ុករបស់ខ្លួនថា«ព្រលឹមឡើងឆេះដុំតាំងព្រឹក តេទៅសាកសួរខាងទឹកនិយាយត្រឹមត្រូវសោះ . ជំរាបសួរពូ ផ្ទះខ្ញុំមិនទាន់ដល់ថ្ងៃបង់ទឹកទេហើយក៏ផ្តាច់ទៅ ? តប​​​មកវិញ និយាយមិនដឹងក្បាលកន្ទុយ (ហើយសំដីដូចអាចម៍) បើសួរនាំមិនបានប៉ាកាច់ដាក់លេខទូរសព្ទ័ធ្វើស្អី ?»។

ខណៈកំហឹងដ៏ក្ដៅរបស់តារានេះក៏បន្តទៀតថា«សូមជួយស៊ែអោយពួកអ្នកធ្វើរការខាងរដ្ធាករទឹក១ចំនួន សំដី​អន់ៗ​ នឹងឃើញផង ក្រែងកែរខ្លះ ព្រោះសំដីបែបនេះចឹង គឺប៉ះរាស្រ្តដូចខ្ញុំមិនអីទេ ប្រយត្ន័ប៉ះចំផ្ទះគេខ្សែរធំដែរ គេទៅជួសជុលមាត់ឆ្កែរ »។

ជាចុងក្រោយនាងក៏ផ្ដាំទៅបុគ្គលិកម្នាក់នោះទៀតថា«ហើយសូមកែរមាត់អោយមានសណ្តាប់ឆ្នាប់ផង ព្រោះត្រឹមការងារខាងលើកទូរសព្ទ័រដ្ធារកទឹក វាគ្មានស្អីគួរអោយអសារ្យនោះទេ , ការងារស្អីក៏ដោយក៏មានតម្លៃទាំងអស់ តែ មាត់និយាយសំដីថោក រឹតកាន់តែអោយបន្ថោកដល់ការងារនោះបន្ថែមទៀត »។