ភ្នំពេញ៖ តារាចម្រៀង និងតារាកំប្លែងស្រី អ្នកនាង ខាត់ សុឃីម ដែលមានឈ្មោះបោះសម្លេង ក្នុងវិថីសិល្បៈ ជាច្រើនឆ្នាំមកហើយដោយមានការគាំទ្រ នឹងទទួលស្គាល់ពីសំណាក់ទស្សនិកជនយ៉ាងច្រើន។ស្រាប់ថ្មីៗនេះមានស្រ្តីមា្នក់ប្រកាសក្នុងបណ្តាញសង្គមពីគម្រោងទម្លាយភាពចរិកពិតរបស់កំពូលតារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម ។

ក្នុងបណ្តាញសង្គមក៏បានលើកឡើងថា៖ « ខាត់ សុឃីម គឺជាសិល្បៈការនី ដែលគួរអោយគោរពស្រឡាញ់ ប្រជាប្រិយ ពហុជំនាញញញឹម រីករាយគួរអោយចូលចិត្តសីលធម៌ កិត្តិយសថ្លៃថ្នូរ ដឹងខុស ដឹងត្រូវ ចេះយោគយល់ទំនាក់ទំនងល្អ មិនបែងចែកវណ្ណះ ពេលវេលា មិនប្រកាន់ ជិត ឬ ឆ្ងាយ បានតិចឬ ច្រើន អោយតែចំណេញខ្លះ ដូចបានអត្ថាធិប្បាយខាងលើ ប្អូនៗតារាសិល្បៈទាំងឡាយ គួរតែយក អ្នកនាង ខាត់ សុឃីម ជាគំរូ»៕