ភ្នំពេញ៖ បន្ទាប់ពីបូជាសពរបស់ប្អូនស្រីរួច កញ្ញា គីម ចាន់បូរមី បានបង្ហោះសាររៀបរាប់រាប់ទាំងក្ដុកក្ដួ​ល​ថា«អូនធ្លាប់និយាយថាក្ដីស្រមៃអូនមានច្រើន តែក្ដីស្រមៃធំជាងគេ គឺចង់រៀនឆាប់ចប់មានការងារធ្វើបានលុយច្រើនៗ ចិញ្ចឹមម៉ាក់»។

ខណៈតារារូបនេះបន្តទៀតថា«បងចាំបានថាពេលអូនអាយុប្រហែល7ឆ្នាំអូនប្រាប់ម៉ាក់ថា បើបងៗអត់ចិញ្ចឹមម៉ាក់ ម៉ាក់បាច់ខ្វល់ទេ ចាំខ្ញុំធំខ្ញុំអ្នកចិញ្ចឹមម៉ាក់ឯង។

ប៉ុន្តែឥលូវអូនទៅចោលម៉ាក់ហើយ តែអត់អីទេអូន»។ ជាចុងក្រោយនាងបានបង្ហាញក្ដីសង្ឃឹមដល់វិញ្ញាណខណ្ឌប្អូនស្រីជាចុងក្រោយថា« ចាំបងបំពេញក្ដីស្រមៃមួយនេះជំនួសអូនអោយបានល្អបំផុត បងសន្យាណាអាម៉ាប់តូ​ច​​របស់បង។ទៅនៅកន្លែងថ្មីអោយមានសេចក្ដីសុខ កុំអោយកំសត់ដូចជាតិនេះណាអូន»។

បញ្ជា​ក់ផងដែរប្អូនស្រីតារារូបនេះទទួលមរណភាពទាំងវ័យក្មេង ដោយសារតែលង់ទឹក នៅអ្នកលឿង ធ្វើឲ្យក្រុមគ្រួសារ មិត្តភក្តិ និងមហាជនជាច្រើនមានការរន្ធត់ចិត្ត និងសម្តែងការសោកស្តាយជាពន់ពេក។