កំពង់​ធំ៖ បុរសស្រវឹងខួបបាន​​​​​ចា​ប់​​កូនស្រី​​គ្រវែងចោល​​​ពី​លើ​​ផ្ទះ​​បណ្តាល​ឱ្យរ​ងរ​បួស​ធ្ងន់ ក្រោយខឹង​កូនយំពេក ​ហើយរក​​ប្រពន្ធ​មិនឃើញ រួច​ដ៏​ដាក់​មេ​ប្រូច តែពេលនេះ​ក៏ត្រូវសមត្ថកិច្ច​ស្ទាក់ឃាត់ខ្លួន​។

សេចក្តីរាយការណ៍បន្តថា ឪពុក​តិរច្ឆានរូបនេះ ​ឈ្មោះ​សុខ ម៉ៅ អាយុ២២ឆ្នាំ​មានប្រពន្ធ​ឈ្មោះសា ផល្លី អាយុ២០ឆ្នាំ ។ ដោយ​ឡែក​កូនស្រីរងគ្រោះ ឈ្មោះ​ណាំង ម៉ាលីស អាយុ​ទើបតែ​៦ខែ​ប៉ុណ្ណោះ ពួកគេមានទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ ។

សមត្ថកិច្ច​បានបន្តថា ​ពួកគេ​មិន​មាន​ទំនាស់​អ្វី​​នោះ​ទេ គ្រាន់តែ​ឪ​ពុក​​​ឮ​កូន​យំមិនឃើញ​ប្រពន្ធ​នៅផ្ទះ ស្រាប់តែ​​ខឹង​​​ ​ក៏បោះគ្រវែង​កូន​ស្រី​​ពីលើផ្ទះតែម្តង ។