ភ្នំពេញ៖ មុននេះថ្មីៗ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមមានផ្ទុះភាពភ្ញាក់ផ្អើលថា លោក ណូយ វណ្ណនេត ដែលរងរបួសក្បាលពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានកូនប្រពន្ធបញ្ជួនទៅព្យាបាលនៅប្រទេសថៃ លោកបានទទួលមរណៈភាពហើយ ។ ប៉ុន្តែរំពេចនឹងភាពឆោឡោអស់អ្នកសិល្បៈខ្មែរនឹងដំណឹងដ៏គួរក្តុកក្តូលនោះ ក៏ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា អះអាងថា ដំណឹងនោះមិនមែនជាការពិតទេ»។

លោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍កាល ពីព្រលប់ថ្ងៃទី៩ខែកញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្រែអំបិល។ លុះរសៀលថ្ងៃទី១០ខែកញ្ញា កូនប្រុសរបស់លោកក៏បានប្រាប់ តារាញួស៍ឲ្យដឹងថា « ថា ឪពុកខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍យប់ម៉ិញ ដោយម៉ូតូធំបើកមកបុកឡានគាត់នោះ ក្រៅពីឡានខួចមួយ កំណាត់មុខគាត់ក៏រងរបួសធ្ងន់ ពេលនេះកំពុងបញ្ជួនទៅសង្គ្រោះនៅពេទ្យសូរិន្ទ។ ក្នុងក្តីទន្ទឹងពីអ្នកគាំទ្រក៏ដូចជាមិត្តៗភក្កិរួមអាជីពសិល្បៈ ចង់ដឹងពីសុខទុក្ខនិងការវិវត្តន៍នៃស្ថានភាពរបួសរបស់លោក ណូយ វណ្ណនេត យ៉ាងណានោះ ស្រាប់តែនៅរសៀលថ្ងៃទី១១ខែកញ្ញា នេះ ក៏មានផ្ទុះដំណឹង លោក ណូយ វណ្ណនេតថា បានបាត់បង់ជីវិតហើយ បន្ទាប់ពីបញ្ជួនទៅព្យាបាលនៅប្រទេសថៃ។ ដែលធ្វើឲ្យអ្នកសិល្បៈជាច្រើនផ្អើលភាពឆោឡោ ខលនឹងសួរគ្នាយ៉ាងកក្រើកពេញបណ្តាញសង្គម។

ប៉ុន្តែបន្សាបនូវភាពឆោឡោ ពីដំណឹងដ៏អកុសលមិនមានមូដ្ឋានច្បាស់លាស់នោះ ក៏ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ អះអាងថា «ដំណឹងនោះមិនមែនជាការពិតទេ សូមបងប្អូនកុំភ្ញាក់ផ្អើលអី»។ប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់ថា «មុខនេះខ្ញុំបានខកទូរស័ព្ទទៅលោក ណូយ វណ្ណនេត និងបានសួរសុខទុក្ខគាត់ ហើយគាត់ក៏បានប្រាប់វិញថា គាត់បានធូរច្រើនហើយ »។ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមថា «គ្មានរឿងដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះទេ គាត់ពិតនៅមានសុខភាពប្រសើរឡើងវិញច្រើនហើយ»។