ភ្នំពេញ៖ តារាពហុជំនាញ លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន មួយរយៈចុងក្រោយនេះ ប្រជា ប្រិយ​​ភាពរបស់លោក ហាក់កើនឡើងជាលំដាប់ ព្រោះអ្នកគាំទ្រតែងសង្កេតឃើញថា រ៉ូលីន តែងតែបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការងារជាពិធីករឬ ច្រៀងក្នុងពិធីមង្គលការវិញ។

សាទរពីប្រជាប្រិយភាពស្ទុះឡើងនេះ តារាចម្រៀងនិងសម្តែងពិធីករ ងារភេទទីបីរូបនេះ ក៏បានបង្ហាញវត្តមានអ្នកជំនាន់ថ្មីក្នុងគ្រួសារចេញមកស្នងមរកតសិល្បៈ។ វត្តមានអ្នកស្នងមរតកសិល្បៈនេះ ក៏ត្រូវតារាភេទទី៣រូបនេះបានបង្ហាញ ថា«មីងនិងក្មួយកាច់រៀងកុំអោយចាញ់គ្នា មានក្នុងកម្មវិធី ពេញចិត្តឬអត់ ឆាប់ៗនេះ»។ ​

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ ទើបមហាជនដឹងថា រ៉ូលីន ពិតជាតស៊ូយ៉ាងខ្លាំង ព្រោះតែ លោកត្រូវមានបន្ទុកសម្រាប់មើលថែរក្សា និងតបស្នងសងគុណយ៉ាងច្រើន សម្រាប់ម៉ែចាស់របស់លោកផងដែរ៕