ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ មិនា នេះក្រុមគ្រួសារឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងមានទុក្ខជាទម្ងន់ ដែលម្តាយបង្កើតរបស់មេបញ្ជាការកងអង្គរក្ស នាម ឧបាសិកា តាត់ ឡឹង បានទទួលមរណៈភាព។ តបនូវដំណឹងដ៏សោកស្តាយនេះ សមាគមមិត្តសិល្បៈស្មគ្រចិត្ត និងសមាគមសិល្បករខ្មែរ កំពុងត្រៀមខ្លួននឹងដឹកនាំសិល្បករសិល្បការិនី ដែលធ្លាប់ប្រាស្រ័យស្និទ្ធស្នាល ទៅចូលរួមរំលែកទុក្ខនេះផងដែរ។

រំលឹកពីសំឡេង លោកជួង ជី ហៅនាយ កុយ ជាតារាកប្លែង និងជាមន្ដ្រីក្រោមឱវាទ បានអំពាវឱ្យសិល្បករសិល្បការិនីនៃសមាគមសិល្បករខ្មែរទាំងអស់ចូលរួមលែកទុក្ខជាមួយក្រុមគ្រួសារសព។ក្នុងនោះសមាគមទាំងពីក៏បន្តប្រកូកប្រកាសដល់មិត្តៗសិល្បៈគ្រប់ជំនាន់ឲ្យរួមគ្នាអញ្ជើញចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលម្តាយបានឃ្លាតឆ្ងាយអស់ឱកាសនិងវិលត្រឡប់នេះ។

គួរបញ្ជាក់ថា មហាឧបាសិកា តាត់ ឡឹង បានទទួលមរណៈភាពនូវវេលាម៉ោង14.45នាទីក្នុងជន្មាយុ88ឆ្នាំ ដោយជរាពាធ ។។សពមហាឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់និងប្រារព្ធពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋានឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។បច្ចុប្បន្នអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ កំពុងតែត្រៀមខ្លួនដឹក
តារាសិល្បៈទាំងអស់ចូលរួមក្នុងពិធីបុណ្យ ដើម្បីរំលែកទុក្ខក្រុមគ្រួសារសពផងដែរ៕