ភ្នំពេញ៖ ទាញការចាប់អារម្មណ៍ពីភ្នែកមហាជន ថែមលើឱកាសក្លាយខ្លួនជាអ្នកតំណាងផ្សព្វផ្សាយផលិតផលថ្មីនេះ តារាសម្ដែងនិងចម្រៀង ងារកំលោះ ម៉ាយលោក យ៉ែម សំអូន បង្ហាញពីភាពសោកសៅ រំលឹកដល់អតីតកាលដែលខ្លួនឃ្លាតឆ្ងាយពីគ្រួសារនិងកូនស្រី។
ក្នុងអ៊ិនស្តាក្រាម ភ្ជាប់នឹងរូបថត ថតស្និទ្ធស្នាលជាមួយនិងកូនស្រីវ័យក្រមុំ ដែលកំពុងនៅឆ្ងាយពីខ្លួននៅឯដែលកោះអូស្រ្តាលីជាមួយម្តាយ លោក យ៉ែម សំអូន បានពោលថា«សូមឲ្យថ្ងៃខែថ្មីនាំសំណាងល្អផងចុះខ្ញុំនៅតែរក្សាចិត្តដែលនឹក និងគិតមិនប្រួលប្រែ ព្រោះវាជាអានុស្សាវរីយ៍និងជាកាចង់ចាំមិនអាចបំភ្លេចបាន»។
បន្ទរនឹងសំណេរអះអាងថា មិនភ្លេចគុណធម៌ គោរពប្រតិបត្តិ និងកាតបស្នង កំលោះពោះម៉ាយរូបនេះបន្តថា«សំរាប់ខ្ញុំដាច់ខាតខ្ញុំមិនបង្រៀនខ្លួនឯង និងយករឿងទាំងអស់មកដាក់ខ្លួនឡើយ នឹក…រហូតក្លាយជាទំលាប់ដែលមិនអាចកែបាន។ ខ្ញុំគួរតែទទួលដឹងនៅសុខទុក្ខនិងកាឈឺថ្កាត់ខ្លះមិនមែនស្ងាត់ឈឹង ហើយទំនាក់ទំនងអ្វីមិនចឹងទេ តេក៏មិនចូល ចូលហើយមិនក៏លើ ឆាតទៅស៊ីនហើយមិនតប»។
លោកថា«បារម្ភឈឺជិះយន្តហោះទៅជួបក៏មិនជួបហ៊ឺខ្ញុំក៏អស់តម្រិះដែរ ហើយដែលគិតដែរទេថា មានខ្ញុំហើយព្រួយបារម្ដខ្ញុំខ្លះ តើខ្ញុំយ៉ាងមេចហើយរស់នៅយ៉ាងណាឥលូវដែលទេ ។ កំហុសគ្រប់យ៉ាងត្រូវធ្លាក់មកលើខ្ញុំតែម្នាក់ ខ្ញុំមិនមែនទេវតាដែលដឹងរឿងគ្រប់យ៉ាងនោះទេដឹងត្រឹមតែម៉្យាងខ្ញុំបានបំពេញតួនាទីនិងធ្វើអ្វីល្អបំផុតហើយតែបើលើសពីនិងមិនអាចឡើយខ្ញុំនៅតែរក្សាតំលៃដើមរបស់ខ្ញុំទោះបីប្រឈមនិងរឿងរ៉ាវអ្វីក៏ដោយតំលៃពិតលាក់មុខ (ស្ងៀមជាជាងស្រដី)»។
