ភ្នំពេញ៖ តារាសម្តែង និងជាពិធីការនីល្បីឈ្មោះ កញ្ញា សូ ដានីតា បានបង្ហោះរូបភាពប៉ុន្មា​ន​សន្លឹកដែលនាងបានសម្រាចចិត្តវ៉ៃបំបែកផ្ទាំងកញ្ចក់នៅឯបន្ទប់ទឹកនោះចោល។ ដែលការបំបែកកញ្ចក់ទ្វារបន្ទប់ទឹកដែលពោរពេញដោយភាពគ្រោះថា្នក់នេះនាងបានបង្ហា​ញ​ថា« ដើម្បីអាចអោយខ្លួនចាកចាញពីបន្ទប់នោះបាន។

ទន្ទឹមនិងនោះតារាស្រី ដានីតា ក៏បានបង្ហោះសារអមជាមួយនឹងរូបភាពនោះដែរ ដែលស្ដែ​ង​អោយដឹងពីស្ថានភាពនូវពេលនោះ ថា«សុំធ្វើវីរៈនារីក្លាហាន ម្តងហើយ វ៉ៃបំបែកកញ្ច​ក់​​​បន្ទប់ទឹក ព្រោះខូចគន្លឹះទ្វារចេញមិនរួច សំណាងហើយទ្វារមានកញ្ចក់វ៉ៃបំបែកបាន បើទ្វារឈើដូចគេវិញ ដេកស្អាតបាត់ហើយនៅតែម្នាក់ឯងផង លោកអើយ »។

យ៉ាងណាមិញតារាស្រី រូបនេះ ក៏បានព្យាយាមកាច់សោរចុះឡើងៗនៅក្នុងបន្ទប់ទឹកជាច្រើ​ន​​​​ដង ប៉ុន្ដែនៅតែកាច់សោរនោះមិនចេញទាល់តែសោះ ហើយទូរស័ព្ទក៏មិនបានយកចូលទៅដែរ។