ភ្នំពេញ៖ អតីត បេក្ខភាពប្រលងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយ ពេលនេះក៏ក្លាយជាតារាចម្រៀងក្នុងទ្រនំហង្ស មាស កញ្ញា ចំរើន សុភ័ក្រ ទាក់ទាញប្រជាប្រិយភាព ពីទេពកោសល្យសិល្បៈចម្រៀង ច្រៀងទាំងបទបុរាណ សម័យ។

ក្រោយពីបាត់មុខមួយរយៈនោះថ្មីៗធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយសាររូបមួយសន្លឹកដែលបង្ហោះលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ខ្លួន ដែលពោរពេញដោយពងទឹក និងកន្ទួលក្រហមពេញលើផ្ទៃមុខ។

ដូចនេះឃើញថាកញ្ញា ចំរើន សុភ័ក្រ មិនសូវមុខនៅលើឆាក គឺដោយសារតែកញ្ញាកំពុងកើតជម្ងឺអុជស្វាយ ដែលធ្វើឲ្យកញ្ញាមានការព្រួយចិត្តមិនតិចទេ តែយ៉ាងណាក្ដីក៏មានហ្វេនជាច្រើនបានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ៕