កម្ពុជា៖ យូរណាស់ហើយទើបដឹងថា ដើងចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្ម ការដាំដុះ បន្លែបង្ការ មានលក្ខណៈងាយៗ មិនចាំបាច់មានឧបករណ៍ច្រើនឡើង។

ដូចក្នុងរូបបានបង្ហាញថា គេអាចយកដើមចេកមកចោះជាប្រឡោះៗ រួចដាក់ដីដាំបានបន្លែគ្រប់មុខ មានដូចជាស្ពៃ ខ្ទឹមស្លឹក ខ្ទឹមមើម ននោង ត្រលក់ជាដើម ពោលគឺលើកលែងតែបន្លែណាដែលមានអាយុកាលវែងៗប៉ុណ្ណោះ ដែលយើងមិនអាចដាំបាន ព្រោះកាលណារយៈពេលយូរវាធ្វើឲ្យដើមចេកនោះរលួយអស់ ហើយរុក្ខជាតិនោះ ប្រាកដជាស្លាប់ទៅជាមួយជាក់ជាមិនខានឡើយ។

ជាការពិតណាស់ ការដាំបន្លែលើដើមចេក ធ្វើឲ្យបងប្អូនប្រជាកសិករមានភាពងាយស្រួល មិនចំបាច់ចំណាយពេលស្រោចទឹកច្រើននោះទេ ព្រោះថា ដើមចេកមានផ្ទុកសារធាតុទឹកស្រាប់។ ក្រៅពីមានភាពងាយស្រួលក្នុងការដាំបន្លែលើ ដើមចេកមានសារធាតុប៉ូតាស្យូមខ្ពស់ ធ្វើអោយបន្លែមានរសជាតិឆ្ងាញ់ផងដែរ៕