ភ្នំពេញ៖ ព្រមនឹងឱកាសឡើងកាន់អាជីពជាពិធីការិនី ក៏មានភាពរីកវចម្រើន អមដោយរូបឆោមសម្ផស្សក៏រឹត​តែ​​ស្រស់ផូផងកើនទ្វេរនោះ នៅព្រឹកថ្ងៃទី១ខែមិនានេះ ស្រីស្រស់ ប៊េប៊ី ស្រាប់តែបង្ហាញខ្លួនផ្ទាល់ជាមួយលោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន ភ្ជាប់ដោយសារជូនដំណឹងអ្នកគាំទ្រថា មកបំពេញការងារតំណាងឲ្យទូរទស្សន៍CNC។

តារាសម្តែងវ័យក្មេង ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏បង្ហាញរូបនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមជាមួយ រូបថត រួមឯកឧត្តម ខៀវ កាញ់រិទ្ធិ និងសារមួយឃ្លាថា«ថ្ងែនេះយើងខ្ញុំពិតជាមានកិតិ្តយសដែលបានជួបពិភិក្សាជាមួយ​និង​ ឯកឧត្តម ខៀវ កាញ់រិទ្ធិ ដោយនាងខ្ញុំតំណាងអោយផលិតផល CN »។ យ៉ាងមិញបច្ចុប្បន្ននេះតារាសម្តែង និងចម្រៀង បេប៊ី ហាក់ដូចជាកាក់កបខ្លាំងក្នុងរង្វ់សិល្បៈ។