ភ្នំពេញ៖ តារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា តែង តែ បម្រើអារម្មណ៍មហាជន ជាមួយនឹងបទចម្រៀងទាំងមនោសញ្ចេតនា នឹង បទញាក់កន្ត្រាក់ អារម្មណ៍ និងបានទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

ប៉ុន្តែបន្ទាប់ពីអ្នកនាងបាន បង្ហោះរូបភាព ក្រោយពេលបានវះកាត់ភ្នែក រួមទាំងសារបង្ហើបពីរការឈឺ ចាប់ នៅលើគណនីអ៊ីស្តាក្រាម ធ្វើឲ្យអ្នកគាំទ្រសម្តែងក្តីព្រួយបារម្ភណ៍ និងធ្វើការជជីកសួរពីរ ស្ថានភាព។

បើយោងតាមការឆ្លើយតបរបស់តារាស្រីរូបនេះទៅកាន់អ្នកគាំទ្របានឲ្យដឹងថា «ត្រូវវះកាត់ព្រោះតែមានដុំគីសនៅក្នុងភ្នែក»។បន្ថែមចម្លើយដែលប្រាប់ទៅអ្នកគាំទ្រឲ្យដឹងថា នាង ឈឺអីឲ្យប្រាកដនោះ អ្នកនាង ពេជ្រ សោភា ក៏បានពោលត្អូញត្អែលទៀតថា«គ្មានអីឈឺដូចវះភ្នែកទេ»។

ដូចនេះហើយការវះកាត់របស់ពេជ្រ សោភា ធ្វើអោយមហាជនព្រួយបារម្មណ៍យ៉ាង ហើយក៏ធ្វើ ការជូនពរឲ្យអ្នកនាងឆាប់ជាសះស្បើយពីរបួសវះកាត់៕