ភ្នំពេញ៖ ក្រោយពេលគង់ វង្សយ៉ាទី ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងការងារពិធីការិនី គេមើលឃើញថាសម្រស់នាងកាន់តែស្អាតឡើងៗ តែអ្វីសំខាន់មហាជនមានចង្ងល់ថា នាងចូលសិល្បៈយូរហើយជីវភាពនៅតែមិនមានអីប្លែក

 

កញ្ញាគង់ វង់យ៉ាទី ទទួលស្គាល់ថា នាងពិតជាគ្មានអ្វីប្រែប្រួលទាំងការប្រើប្រាស់រថយន្ដ និងសម្ភារៈដទៃ។ នាងបន្ថែមថា៖«ខ្ញុំក៏ចូលចិត្ដភាពហ៊ឺហាដែរ ប៉ុន្ដែយើងត្រូវធ្វើអ្វីទៅតាមសមត្ថភាពដែលខ្លួអាចទៅបាន»។

 

ពិធីការិនីរូបនេះបន្ថែមថា៖«ការពិតលុយកាក់រកបានអាចទិញរថយន្ដទំនើបជិះបានដូចគេដែរ ប៉ុន្ដែខ្ញុំចង់គិតរឿងគ្រួសារជាធំសិន មានន័យថា ខ្ញុំចង់បង្កើតរបររកស៊ីមួយឱ្យច្បាស់ លាស់សិនទើបចាប់ផ្ដើមគិតគូរពីរឿងផ្ទាល់ខ្លួន»៕