ភ្នំពេញ៖ កាលពីយប់មិញនេះផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវ OFFICIAL AUDIO បទថ្មី ដែលមានចំណងជើង “ពុកវាមើលកូន អូនឡើងរាំ” មានការបកស្រាយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម។

ជាមួយបទចម្រៀងមួយបទនេះ ជាបទសំរាប់ថ្ងៃចូលឆ្នាំថ្មី ខាងមុខនេះហើយ ដែលមានចង្វាក់រាំបែបឡាំលាវ ជាពិសេសបទមួយនេះដែរ ក៏ទទួលបានការសរសពីសំណាក់មហាទូទៅជាច្រើន ហើយក៏មានអ្នកនិយាយថា«ពិរោះណា​ស់​បងស្រលាញ់អ្នកបង ខាត់ សុឃីម គាំទ្របទប្រពៃណី សម្លេងបងនៅតែពិរោះ ចូលចិត្តកាយវិកាក្រមិ​ចក្រ​មើម​បងស្រី»។

បញ្ជាក់ផងដែរអ្នកនាង ខាត់ សុឃីម ជាតារាស្រីមួយរូបដែលមានសមត្ថភាពខ្ពស់ កាន់បានមុខរបរធំៗ ជាច្រើ​ន​ ជាហេតុធ្វើឲ្យតារាស្រីរូបនេះមានភាពមមាញឹកសឹងជាខ្លាំង មិនថាតែរបររកស៊ី ឬក៏ការងារសិល្បៈនោះទេ។