ឡាវ៖ ពិតជាធ្វើឲ្យផ្អើលអស់មហាជនមែន គូស្វាមីភរិយាមួយគូបានចាប់ដៃរៀបការនឹងគ្នាជាប្ដីប្រពន្ធ ដោយបុរសជាប្ដីអាយុ ៧០ ឆ្នាំហើយបែរជាចង់ឆីអន្លក់ខ្ចី ស្រ្តីជាប្រពន្ធអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ នាងជា គ្រូបង្រៀន។

ម្យ៉ាងទៀតកូនកម្លោះជូនថ្លៃទឹកដោះទៅខាងស្រីជាច្រើន មាសសុទ្ធចំនួន ៩៩ លានបាត ឡានថ្មីមួយ គ្រឿង ព្រមទាំងផ្ទះមួយខ្នង  ហើយអ្វីដែលពិសេសនោះគឺកូនកម្លោះនិងកូនក្រមុំបានស្បថថា « បើប្រពន្ធ មើលថា ប្ដីមិនបានល្អទេ ហើយត្រូវចែកផ្លូវគ្នា ទ្រព្យនឹងបានទៅប្ដី ៨០% ចំណែកប្រពន្ធតែ ២០% ប៉ុណ្ណោះ៕​ ហើយក៏មានក៏ជូនពរឲ្យពួកគាត់ទាំងពីរស្រលាញ់គ្នាដល់ចាស់៕