បាត់ដំបង៖ ស្ត្រីពពោះ ៨ខែម្នាក់ ត្រូវឃាតករដៃឆៅ យកពូថៅមកកាប់ប្រហារនាង បណ្តាលឲ្យក្សិណក្ស័យក្នុងថ្លុកឈាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះឈ្មោះ ហួន រ៉ានី អាយុ ៣០ឆ្នាំ ដែលមានប្តីឈ្មោះ ថង ភ័ស អាយុ ២៧ឆ្នាំ នឹងមានកូនពីរនាក់ក្នុងបន្ទុក។ យ៉ាងណាមិញ ស្ត្រីដែលស្លាប់នោះ កំពុងពពោះកូនភ្លោះ ៨ខែ ដែលគ្រូពេទ្យបានប្រាប់ថា «កូនស្រីមួយ ប្រុសមួយ»។
អ្វីដែលគួរឲ្យសង្វេគបំផុតនោះ គឺក្រោយទទួលដំណឹងថា ប្រពន្ធត្រូវបានគេសម្លាប់ បុរសជាប្តីបានរត់មករកប្រពន្ធទាំងក្តីអស់សង្ឃឹមបំផុត និងបានលើកត្រកងប្រពន្ធទាំងទឹកភ្នែកសស្រាក់។ ប្រុសណាមិនយំ ប្រុសណាមិនស្តាយ បើប្រពន្ធដេកឱបជាប់ទ្រូងត្រូវឃ្លាតឆ្ងាយត្រឹមមួយពព្រិចភ្នែកបែបនេះ៕
សូមទស្សនាវីដេអូ!!
