ភ្នំពេញ៖ តារាសម្ដែងរូបស្រស់វ័យក្មេង កញ្ញា យ៉ែម ស្រីពេជ្រ បច្ចុប្បន្ននាងកំពុងតែល្បីខ្លាំងក្នុងខ្សែភាពយន្តរឿង «​នេះ​​ឬជីវិត»ដែលជាភាពយន្តលើកទី៣ដែលនាងបានគ្រងតំណែងតួឯកសម្រាប់រឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។

ជាមួយទេពកោសល្យល្អ ឯរូបសម្បត្តិស្រស់សោភាបែបធម្មជាតិ នោះតារារូបនេះត្រូវបានបណ្ដាញសង្គមមួយទម្លា យថា«កំពុងតែល្បីរឿង នេះឬជីវិត ស្រាប់តែ យ៉ែម ស្រីពេជ្រ ទៅបង្អួតសម្រស់ដល់វៀតណាម»។ បញ្ជាក់ផង ដែរស្រីស្រស់រាងស្លីមរូបនេះកំពុងតែទទួលបានការគាំទ្រមិនតិចនោះទេពីសំណាក់មហាជន។