ភ្នំពេញ៖ លោក ស៊ឹម សុរ៉ាមភូមិ ដែលស្ងាប់ស្ងាត់ឱកាសចម្រៀងនិងសម្តែងមកបើកផលិតកម្ម ផលិតផលិតភាព​យន្ត​នោះ ក៏អន្ទងសុំការជួយគាំទ្រពីសំណាក់មហាជនផងដែរ។

លោក ស៊ឹម សុរ៉ាភូមិ ដែលពេលនេះគេដឹងថា បានវិវដ្តខ្លួន ឡើងជាថៅកែផលិតកម្មឈ្មោះ MB ស្រាប់តែសរសេរ​សារ​​​រៀបរាប់នៅក្នុងបណ្តាញសង្គមដ៏ទាក់ទាញចំណាប់អារម្មណ៍មហាជនថា «អគុណបងប្អូនទាំងអស់គ្នា ដែលតែ​ង​តែជួយតិទៀននិងស្ថាបនា នៅចំនុចខ្វះខាត់របស់ខ្ញុំ បើគ្មានមតិបងប្អូនទេ ខ្ញុំក៏មិនវិវដ្កខ្លួនបានដូចរាល់ថ្ងៃនេះដែរ អគុណបាទ»។

បញ្ជាក់ផងដែរដោយមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅ ក្នុងការជំរុញឱ្យជួយលើកកម្ពស់វិស័យភាព​យ​ន្ត​ ព្រមទាំងជួយសិល្បករ សិល្បការិនីដទៃទៀត ពុំមានលទ្ធភាព លោកក៏សម្រេចចិត្តបើកជាផលិតកម្ម ផលិត​ភា​ពយន្តតែម្ដង។