នីកូ អួលដើមករពេលលឺបេក្ខជនច្រៀងបទមួយ នឹកដល់រឿងកាលពីអាយុ១៦ឆ្នាំ

ក្នុងសប្តាហ៍ទី៧នេះ ROAD 2THE STAR នឹងឈានចូលដល់វិញ្ញាសារ ច្រៀង បេក្ខជនម្នាក់ៗបានលើកយកបទចំរៀងល្បីៗមកប្រកួត កាន់តែពិរោះកាន់តែប្លែកអារម្មណ៍ជាមួយសំលេងអ្នកចម្រៀងថ្មីដែលជាបេក្ខ ROAD 2THE STAR អមដោយភ្លេងប្រគំថ្មី លាយជាមួយឧបករណ៍ភ្លេងខ្មែរ កាន់តែធ្វើអោយពិរោះរណ្តំចិត្ត ស្រាប់តែចូលដល់បេក្ខជន ណាវីដ ច្រៀងបទ Home គណ:កម្មការនីកូ ក៏ខមិនទាំងអួលដើមករ នឹកឃើញដល់រឿងកាលពី អាយុុ១៦ឆ្នាំ ក្នុងកំឡុងពេលនីកូ ចេញទៅសម្តែងនៅប្រទេសបារាំងលើកដំបូង គឺជាលើកទី១ដែលឃ្លាតពីផ្ទះអស់រយ:ពេលដ៏យូរ គឺធ្វើអោយ នីកូដេកស្តាប់បទនេះរាល់យប់ យំរាល់យប់ នឹកផ្ទះ ប្រាកដណាស់ដែលបទចម្រៀងពិតជាបានរំលឹកនៅអនុស្សាវរិយ៍របស់យើងគ្រប់ៗគ្នា សូម្បីតែគណ:កម្មការកិត្តិយសលោក ណាំ ប៊ុណ្ណារត្ន័ ក៏លាន់មាត់ថា ពេលស្តាប់បេក្ខជន ភប់ ច្រៀងបទ សុំចែកបេះដូង ក៏ធ្វើអោយលោក ណាំ ប៊ុណ្ណារត្ន័នឹកឃើញកាលពីគាត់នៅអាយុ១៥ឆ្នាំ សប្តាហ៍នេះវិញ្ញាសារច្រៀង សុទ្ឋតែបទចម្រៀងពិរោះល្បីៗ ហើយយើងក៏ឃើញពីសមត្ថភាពកាន់តែខ្លាំងរបស់បេក្ខជន ROAD 2THE STAR ដែលអាចធ្វើបានគ្រប់វិញ្ញាសា

សូមរង់ចាំទស្សនាការប្រកួតប្រជែង វិញ្ញាសា ច្រៀង នៅថ្ងៃ ពុធ សប្តាហ៍នេះ វេលាម៉ោង 7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star
សូមចុចLink ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី៧៖