ភ្នំពេញ៖ តារាសម្តែងស្រីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើវិថីសិល្បៈ កញ្ញា ម៉ាក សែនសូនីតា ដែលនៅរយៈចុងក្រោយនេះត្រូវបានគេមើលថា បានបើកចំហរឿងមានទំនាក់ទំនងស្នេហាជាមួយនឹង លោក ប៉ុល វិបូ ដែលជាម្ចាស់ផលិតកម្ម Angkor Picture។ ថ្មីៗក៏ត្រូវមានការបង្ហើបពីអ្នកសិល្បៈរួមអាជីពថា «ស្នេហាតារាសម្តែងនិងថៅកែផលិតកម្មឈានដល់ចំណុចផ្អែមល្ហែមនឹងគ្នាក្រោមដំបូងតែមួយហើយហ្នឹង»។

ដែលកាន់តែធ្វើឲ្យមានការភ្ជាប់ផ្អើលលើជំនួបស្នេហា រវាង តារាសម្តែង នាង ម៉ាក់ សែនសូនីតា ហៅ តូតា និងថៅកែផលិតកម្ម Angkor Picture ហើយក៏ជាអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍លោក ប៉ុល វិបូ កាលពីពេលថ្មី ពួកគេទាំងពីរនាក់បានបណ្តើរគ្នាទៅចូលរួមក្នុងពីធី ខួបកំណើត របស់ម្ចាស់ហាង វីហ្រ្វេន ក្នុងកដំណើរយ៉ាងស្និតស្នាលដោយមិនខ្លាចញញើតភ្នែកមហាជននោះឡើយ។ ខណៈនោះអ្នកសិល្បៈលួចបង្ហើបថា « អ្នកទាំងពីរបានរស់នៅជាមួយគ្នាក្រោមដំបូលតែមួយទៀតផង។ មានអីត្រូវខ្លាចញញើតទៅបើស្នេហាពួកគេក៏ឈានដល់ការយល់ចិត្តថ្លើមគ្នាអស់ហើយ ហើយចាស់ទុំក៏ដឹងឮអស់ហើយដែរហ្នឹង»។

ទោះបីជាមានរឿងចចាមអារ៉ាមយ៉ាងនេះក្តីក៏ ម៉ាក សែនសូនីតា និងលោក ប៉ុល វិបូ ដែលជាអ្នកគ្រប់គ្រងនៅផលិតលកម្ម ថោន មិនទាន់មានការបកស្រាយទំនាក់ទំនងស្នេហ៏ ជាមួយគ្នានោះទេ។ មានទស្សនិកជន និងមិត្តសិល្បៈបានកត់សម្គាល់ឃើញថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយពីថតរឿង «ចន្ទ្រា» ដែលទើបនឹងចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ។ អ្វីដែលគួរឲ្យកត់សម្គាលនោះគឺ តារាសម្តែង រូបនេះ ប្តូរស៊េរីឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារផងដែរ»។