ភ្នំពេញ៖ តារាសម្តែង យូ ឌីស្កូ ដែលបង់រូបឆោមសម្ផស្សរស់និងភាពញាំញី ដោយជំងឺទឹកនោមប្រៃ ខូចក្រលៀន ស្ទើតែមើលលែងស្គាល់ថាជាតារាសម្តែងល្បី ទាំងបាត់បង់ការងារពលកម្មរកចំណូលនោះ ។ នៅល្ងាចថ្ងៃទី២ខែមិនានេះ លោក ប៉ែន ចំរ៉ុង និងអ្នកនាង ទួច ស្រីល័ក្ខដែលដឹកដៃគ្នា​ទៅសួរសុខទុក្ខ​ដល់​បន្ទប់ពេទ្យ ដែល យូ ឌីស្កូ សម្រាកព្យាបាលនោះ ពួកគេក៏ធ្វើវីដេអូផ្សព្វផ្សាយនៅ​ក្នុងបណ្តាញ​សង្គមអំពាវនាវ​សូមសប្បុរជនជួយដល់យូ ឌីស្កូ ផងដែរ។Image may contain: 1 person

ក្នុងវីដេអូដែលបង្ហាញពី តារាសម្តែង យូ ឌីស្កូ ដេកស្កូកស្តឹងនៅលើគ្រែពេទ្យ ក្នុងទឹកមុខដ៏ក្រៀមក្រំ ដែលខ្លួន​ប្រាណ​ស្ថិតក្នុងភាពស្លេកស្លាំង លោក យូ ឌីស្កូ ក៏បានបន្លឺសំឡេងខ្សាវថា « ពីមុនខ្ញុំ មានសាច់មានឈាម​ស្រស់ថ្លាណាស់ តែឥឡូវខ្ញុំស្រកអស់១០ គីឡូជាងហើយត្រូវប្ដូរឈាមជារៀងរាល់សប្ដាហ៏»។ ក្នុងនោះដែរ លោក យូ ឌីស្កូ ដែលទទួលបានការយកចិត្តទុក្ខដាក់ពីមិត្តរួមអាជីព លោក ប៉ែន ចំរ៉ុង និងអ្នកនាង ទួច ស្រីល័ក្ខ អង្គុយ​អមរូបលោកនៅលើគ្រែពេទ្យនោះ លោកក៏បានបង្ហើរសារសារភាពថា« ចំណែកថ្លៃព្យាបាល​ក៏ថ្លៃខ្ញុំគ្មាន​លទ្ធ​ភាព ដូចនេះខ្ញុំ សុំសំពះអំពាវនាវដល់បងប្អូនដែលមានចិត្តសប្បុរសធម៌មេត្តាជួយដល់ខ្ញុំផង»៕