ភ្នំពេញ៖ លោក តា ជរាវ័យ ៧៦ឆ្នាំ និងចៅស្រីអាយុ ៥ឆ្នាំ ដែលរងភាពខ្លោចផ្សាដំបៅរលួយ​ស្ទើសព្វប្រាណ​និង​មុខផង ដោយសារផ្ទុះកំប៉ុងហ្គាស មានស្រុកកំណើតស្រុកបាភ្នំខេត្តព្រៃវែង និងថាមិនប្រាក់ព្យាបាលផងនោះ។ នៅពេលនេះបន្ទុកដ៏ធ្ងន់ធ្ងរ ជាន់លើជីវិតភាពដ៏ក្រីក្រ រកដំបូងខ្ទមមួយជ្រកមិនបានផងនោះ ក៏ត្រូវបាន​សម្រាលទាំងស្រុកហើយ ពីសម្តេចនាយករដ្ឋមន្រ្តី។Image may contain: 1 person

នៅល្ងាចថ្ងៃទី២ខែមិនា ក្នុងគណនីហ្វេសប៊ុកកំលោះសកម្មនិងការងារមនុស្សធម៌ លោក តាំង គឹមឡេង បាន​ធ្វើវីដេអូ ផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុក បង្ហាញសាធារណៈជន និងអ្នកមានចិត្តសប្បុរសធម៌ថា «ពេល​នេះលោក ដែលផ្ទុះកំប៉ុងហ្គាសសម្រាលព្យាបាននៅព្រៃវែងនោះ ត្រូវបាននាំមក​សម្រាកព្យាបាល​នៅភ្នំពេញ​ហើយ»។

ក្នុងនោះដែរ លោក តាំង គឹមឡេង ក៏បានប្រាប់តារាញូស៍ថា «លោកតាត្រូវបាននាំមកសម្រាកព្យា​បាលនៅ​គ្លីនិច​​សម្ភពចម្រើននៅក្បែរពេទ្យលោកសង្ឃ។ ចំណែកថ្លៃព្យាបាលក៏ត្រូវបានសម្តេចជាអ្នកចេញទាំងស្រុក ហើយ​លោកក៏ឧបត្ថម្ភដល់តាចៅក្នុងមួយថ្ងៃចំនួន៤ម៉ឺនរៀលទៀតផងដែរ»។