ភ្នំពេញ៖តារាចម្រៀងរូបសង្ហាររបស់ផលិតកម្មរស្មីហង្ស មាសលោកសុវត្ថិមុនីវណ្ណដែលកំពុង ត្រូវបានមហា ជនចាប់អារម្មណ៏និងកោតសរសើរច្រើនថាមានក្រមសីលធ័មល្អនិងចេះគោរពរៀមច្បងនោះនឹងត្រូវបានតំណែងតួឯកក្នុងភាពយន្ដរបស់ទូរទស្សន៏ហង្សមាសនាពេលដ៏ឆាប់ៗនេះបើតាមអ្នកដឹកនាំភាពយន្ដក្នុងក្រុមមួយរបស់ហង្សមាសបានទម្លាយប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះ។Image may contain: 1 person

ប្រភពនោះបានឲ្យដឹងថាហង្សមាសចង់ជម្រុញកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ ឲ្យឆាប់ល្បីល្បាញ និង បានលឿននៅលើទីផ្សារហេតុនេះហើយមិនត្រឹមតែចេញបទចម្រៀងទេគឺហង្សមាសនឹងជម្រុញឲ្យកូនប្រុសទី១របស់លោកព្រាបសុវត្ថិឈានចូលក្នុងវិស្ស័យភាពយន្ដជាមួគ្នាផងដែរ។ចំណែកតួឯកស្រីក៏ជា តារាចម្រៀង ក្នុង ផលិតកម្មហង្សមាសដែរតែមិនទាន់ច្បាស់ការទេ។អ្នកដឹកនាំសម្ដែងរូបនោះក៏បាន​សរសើរកូនប្រុសលោក​ព្រាបសុវត្ថិដែរថាមានក្រមសីលធ័មល្អចេះគោរពរៀមច្បងនិងក្រុមការងាររបស់ហង្សមាសទៀតផង។No automatic alt text available.

ក្នុងចំណោមកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ គឺសុវត្ថិមុនីវណ្ណ,សុវត្ថិមុនីនាគនិងសុវត្ថិសិរីវុឌ្ឍ នោះទស្ស និកនិយាយថាកូនច្បងរបស់ព្រាបសុវត្ថិសង្ហារជាងគេនិងពិតជាសាកសមក្នុងតំណែងជាតួឯក។តែគេ​មិន​ទាន់​អាចវាយតម្លៃបានទេថាតើពួកគេនឹងសាងភាពល្បីល្បាញបានដូចឪពុករបស់គេបានដែរឬអត់ពេលដែលច្រៀងនៅផលិតកម្មជាមួយគ្នានេះ៕Image may contain: 1 person