ភ្នំពេញ៖កំពូលតារាចម្រៀងខេមរៈសិរិមន្ដដែលកំពុងល្បីល្បាញបទ ថ្មីរបស់ខ្លួន”ស្ទឹងត្រែងបង អើយ”និងបទ” ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ”នោះត្រូវបានគេសន្និដ្ឋានថានឹងយកប្អូនស្រីពៅរបស់ខ្លួនកញ្ញាខេមរៈស្រីពៅទៅចូលរួមទ្រនុំជាមួយគ្នាក្នុងពេលឆាប់ៗនេះបន្ទាប់ពីស្រីពៅបានដកខ្លួនពីអាជីពសិល្បៈយ៉ាងសម្ងាត់ជាង៣ឆ្នាំទៅហើយ។តែតាំងពីខេមរៈ សីរិមន្ដ ចូលច្រៀងនៅហង្សមាសបានកន្លះឆ្នាំនេះទៅ ហើយគេនៅតែមិនទាន់ ឃើញនាងខេមរៈស្រីពៅក្លាយទៅជាសមាជិករបស់ហង្សមាសនៅឡើយពេលនេះ។

ដោយឡែកក្នុងជំនួបជាមួយអ្នកការសែតនៅពេលដែលត្រូវសួរថាខេមរៈស្រីពៅនឹងចូលហង្សមាសឬអត់នោះសិរីមន្ដ និយាយមិនច្បាស់លាស់ឡើយ ហើយថែមទាំងមិនប្រាប់ថាតើស្រីពៅអាចឈប់ពីសិល្បះឬក៏ត្រ ឡប់មក កាន់ក្បាលមីក្រូសារជាថ្មីនោះឡើយ។Image may contain: 1 person, standing, outdoor, nature and water

ខេមរៈសិរីមន្ដត្រូវបានអ្នកសិល្បៈជាច្រើនបានឲ្យដឹងថាអ្នកចម្រៀងរូបនេះស្រលាញ់ប្អូនស្រីរបស់ខ្លួនខ្លាំងណាស់ដោយទៅណាក៏តែងតែបណ្ដើរទៅជាមួយគ្នាដែរ។ប៉ុន្ដែរតាំងពីស្រីពៅចេញពីផលិតកម្មសាន់ដេនិង លែងឡើង ឆាកតន្ដ្រីទាំងស្រុងមកសិរីមន្ដក៏មិនដែលរួមដំណើរតាមកម្មវិធីអ្នកសិល្បៈជាមួយប្អូនស្រីលោកទៀតដែរស្របពេលដែលមានដំណឹងថាស្រីពៅ មានជំងឺប្រតិកម្មស្បែកដោយការប្រើឡេខុស តែសិរីមន្ដ ធ្លាប់ចេញមុខ បញ្ជាក់ថាប្អូនស្រីលោកឈឺក្រពះនិងពោះវៀនហើយពេលនេះបានគ្រាន់បើហើយ៕Image may contain: 1 person, standing, outdoor, nature and water

Comments