ភ្នំពេញ៖ កាលពីប៉ុន្មានសប្តាហ៍មុនកញ្ញា ថន លក្ខិណា ដែលជាពិធីការិនី និងតារាសម្តែងបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល នឹងពិធីឡើងផ្ទះវីឡាថ្មីដែលគ្មានមិត្តសិល្បៈចូល រួម។ ជាថ្មី តារាស្រីរូបនេះ ក៏បង្ហាញឲ្យឃើញធៀបអញ្ជើញភ្ញៀវឡើងវីឡាដ៏ស្កឹមស្កៃ ទាំងភាពមមាញឹកដើរអញ្ជើញភ្ញៀវផង។

ដោយឡែកស្រាប់តែពេលថ្មីៗនាង ថន លក្ខិណា កំពុងតែមមាញឹកក្នុងការដើរចែកធៀបដល់មិត្តសិល្បៈ ដើម្បីអញ្ចើញឲ្យចូលរួមក្នុងការឡើងគេហដ្ឋានថ្មីដែលមានតម្លៃរាប់ម៉ឺនដុល្លាររបស់កញ្ញាផងដែរ។ យ៉ាងណាមិញគេមិនទាន់ដឹងថា កញ្ញា ថន លក្ខិណា និងត្រូវចំណាយថវិកាប៉ុន្មាននោះទេ ដើម្បីរៀបចំក្នុងការឡើងគេហដ្ឋានថ្មីរបស់នាង។ នាងមានគ្រោងអញ្ចើញមិត្តសិល្បៈជាច្រើនរូប ព្រោះថាខ្លួនមិនធ្លាប់មានកម្មវិធីពីមុនមកទេ ពេលនេះនាងកំពុងដើរអញ្ជើញភ្ញៀវទាំងជិតឆ្ញាយមកចូលរួម។