ភ្នំពេញ៖ ក្រោយទទួលបានប្រជាប្រិយភាពខ្លាំងក្នុងការងារជាតារាសម្តែងស្រី និងពិធីការិនីទូរទស្សន៍សម្រស់ស្អា​ត​ សាច់សខ្ចី ដើមទ្រូងសិចស៊ី កញ្ញា គង់ វង្សយ៉ាទីបានធ្វើនូវអំពើសប្បុរសធម៌ជារឿយដល់អ្នកដែលខ្វះខាត។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកតារារូបនេះបានបង្ហោះរូបភាពក្មេងៗ រួមទាំងសារផងដែរថា«ត្បិតតែមិ​ន​បានទៅចូលរួមនិងទៅជួបផ្ទាល់ជាមួយប្អូនៗកុមារកំព្រានៅអង្គការ#ផ្ទះស្វែងរកក្តីស្រមៃឲកុមារ នៅក្នុងស្រុ​ក​​​ក្រគរតែខ្ញុំសូមផ្ញើរជូនសំភារ:សិក្សាសៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ ជូនដល់ប្អូនៗតាមរយះ កូនចាបមាស»។

តារារូបនេះបន្តថា«សង្ឃឹមថាលើកក្រោយបងបានទៅជួបប្អូនៗដោយផ្ទាល់ ហើយអរគុណដល់កូនចាបមាស ដែរបានជូនសៀវភៅ វិញ្ញាសាជីវិត មកបង»។យ៉ាងណាមិញស្រីស្អាតថ្ពាល់ខួចរូបនេះផ្ទាល់ ក៏មានអារម្មណ៍រំភើបស្ទើរ​តែ​ស្រស់ទឹកភ្នែក ពេលបានធ្វើទង្វើបែបនេះ។