ភ្នំពេញ៖តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ីនោះគឺ កញ្ញា ដេននី ក្វាន់ ក្នុងមួយរយៈចុង ក្រោយនេះគេសង្កេតឃើញថា នាងស្ងប់ស្ងាត់ខ្លាំងលើការងារសិល្បៈ តែមមាញឹកក្នុងការរកស៊ី ជាមួយនឹងការបង្អួតដុំមាសនិងដុំដុល្លារទាំងថាសៗនៅក្នុងបណ្តាញសង្គម។

 

កញ្ញា ដេននី ក្វាន់ បានសាងភាពកក្រើកនៅលើឆាកសិល្បៈមួយរំពេច ពីដំណើរក្លាយខ្លួនជាតារាសម្តែង លេចឡើងក្នុងរូបភាពដ៏សិចស៊ីចំហទ្រូង ស្ទើនឹងលេចចេញកេរខ្មាសស្រ្តី រហូតត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈហៅទៅធ្វើការអប់រំនឹងបានដាក់ពិន័យឈប់ឲ្យមានសកម្មភាពសិល្បៈរយៈពេលមួយឆ្នាំ។ ប៉ុន្តែទោះជាស្ថិតក្នុងពិន័យយ៉ាងដូច្នេះក្តី ជាញឹកញយ នាង ដេននី ក្វាន់ ក៏នៅតែបង្ហាញរូបភាពសិចស៊ីនិងភាពស៊ីវីល័យនៅក្នុងបណ្តាញសង្គម ដែលនាងហាក់មិនខ្វល់ខ្វាយនឹងការងារសិល្បៈនឹងបំរាមនោះប៉ុន្មានដែរ។

ជាក់ស្តែងថ្មីៗនេះ ស្រីស្រស់ដែលមានកំណើតពីទឹកដីខេត្តព្រៃវិហារ មកប្រែសម្ផស្សស្រស់ខ្ចីលើដីក្រុងភ្នំពេញ ហើយក៏មិនញញើតនឹងលែងសម្ផស្សដើមទ្រូង នាង ដេននី ក្វាន់ ភ្ជាប់នឹងរូបថតបង្ហោះដុំមាស និងប្រាក់ដុល្លារទាំងប៉ាច់ៗនោះ នាងក៏បានបន្ថែមសារដ៏ទាក់ទាញថា៖«ក្តីស្រម៉ៃតូចៗរបស់ខ្ញុំបានដូចបំណងហើយ នៅឡើយតែក្តីស្រម៉ៃធំៗសង្ឃឹមថានឹងបាននាពេលឆាប់ៗនេះចុះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។

ដូននេះបន្ទាប់ពីឃើញសារនិងរូបភាពរបស់ នាង ដេននី ក្វាន់ ភ្លាមក៏ដឹងថា ដេននី ក្វាន់ ពិតជាខិតខំដោយសមត្ថភាពផ្ទាល់ រហូតបានអ្វីដែលជាក្តីប្រាថ្នារបស់នាងមិនតែប៉ុណ្ណោះក៏ បានធ្វើឲ្យប្រិយមិត្តមានអារម្មណ៍រំភើបជំនួសនាងរៀតផង៕