ភ្នំពេញ៖ តារាសម្ដែងរូបស្រស់រមែងបង្ហាញសម្រស់ដើមទ្រូងស៊ិចស៊ីសាច់សខ្ចី កញ្ញា ដេនី ក្វាន់ បង្ហាញភាពស៊ីវី​ល័​យ​ជាមួយលុយដុល្លាទាំងបាច់ៗអមដោយរូបភាពដ៏ស្រស់ស្អាតនៅក៏និយាយថា«ពេលវេលារបស់ខ្ញុំជាមាសប្រាក់»។

តារាសម្តែងស្រីស៊ិចស៊ីរូបនេះបន្តទៀតថា«ខ្ញុំមិនទៅចំនាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ឬក៏ឈ្នានីសអ្នកណានោះទេ ចង់ប្រាប់ថាវាសនាមនុស្សមិនដូចគ្នាទេប្រណាំងទូកប្រណាំងឡានគឺប្រណាំងបានតែប្រណាំងនឹងព្រេងវាសនាគឺមិនបាននោះទេ…»។

ស្រីស្រស់មានកំណើតពីទឹកដីខេត្តព្រះវិហាររូបនេះបន្ថែមទៀតថា«ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកអោយខ្ញុំ អ្នកមិនដឹងនោះទេថាខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសោរ៍ឬអាទិត្យសម្រាប់ខ្ញុំនោះទេ!»។បញញជាក់ផងដែរក្រៅពីអាជីពជាតារា កញ្ញា ដេនី ក្វាន់ នៅមានជំនួញក្រៅច្រើនកន្លែង មិនថាជារបរតាមអនឡាញ រឺផ្ទាល់ក្ដី។