​ត្បូងឃ្មុំ៖ ជ្រៃ​យក្ស​មួយ​ដើម​ធំ​ដែល​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​អ្នកស្រុក​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​តម្លៃ​១ពាន់​ដុល្លារ និង​បាន​ដឹក​តាម​រថយន្ត បម្រុង​នាំ​ចេញ​ទៅ​វៀតណាម តែ​មិន​អាច​ដឹក​ចេញ​បាន​ដោយ​សារ​រថយន្ត​នោះ​បាក់​ទ្រុង​ក៏​ទម្លាក់​ចោល​នៅ​ក្បែរ​ព្រំដែន បានធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ទើប​ធ្វើ​ឲ្យ​រថយន្ត​បាក់​ទ្រុង​ទៅ​មុខ​លែង​រួច កុំ​អី​បោល​ចូល​ស្រុក​យួន​បាត់​ទៅ​ហើយ ។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មាន​ប្រសាសន៍​បន្ថែម​ថា រូប​លោក​បានឱ្យ​រថយន្ត​ស្ទូច​មក​ដឹក​ដល់​ទៅ​៤​ដង តែ​លើក​មិន​រួច ។ លុះ​ចុង​ក្រោយ​ទាល់តែ​ប្រើ​រថយន្ត​ធុន​យក្ស មក​ពី​រាជធានី​ភ្នំពេញ ​ទើប​ស្ទូច​បាន នាំ​មក​ដាំ​នៅ​ក្នុង​បរិវេណ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ ។ដោយ​សារ​តែ​មានការ​ថែទាំ​យ៉ាង​ដិត​ដល់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើ​ឲ្យ​ដើម​ជ្រៃ​យក្ស​ដែល​មិន​មាន​ស្លឹក​សោះ​នោះ បាន​ដុះ​លូតលាស់​ចេញ​ស្លឹក​ខៀវស្រងាត់ ។ លោក​ថា ការ​លេងភ្លេង​ពិណពាទ្យ​នេះ ក៏​បាន​សុំ​អនុញ្ញាត​ពី​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ប្រគំ​ថ្វាយ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី នៅ​ថ្ងៃ​ពេញ​បរ​មី​១៥​កើត រសៀល​ថ្ងៃ​ទី​១ មីនា ២០១៨ ។