ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស លោកឆន សុវណ្ណរាជ ក៏កំពុងមមាញឹកជាមួយការថតចម្រៀងប្រពៃណី ក៏ដូចជាបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ឲ្យបាន​រាំ​លេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

តែយ៉ាណាក្ដីទោះបីជារវល់យ៉ាងណាក៏នៅឆ្លៀតនាំគ្រួសារ ទៅញុំាអាហារនៅខាងក្រៅ ជួបជុំសំណេះសំណាលគ្នា យ៉ាងសប្បាយរីករាយផងដែរ។ ជាមួយគ្នានោះក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានលើលឡើងថា«អាយដលទោះជាប់រវល់ជាមួយនឹងការងារសិល្បៈ ហើយនៅតែព្យាមយាមឆ្លៀតពេល សម្រាប់មនុស្សសំខាន់ជានិច្ច»។