បន្ទាយមានជ័យ៖ បុរសជាប្តីត្រូវបានគេស្គាល់ថាថៅកែដេប៉ូស្រាបៀរដ៏ធំប្រចាំក្រុងសិរីសោភណ្ឌ លោក ហែម ហាង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ ថ្ងៃទី៣ មីនា ក្រោយបង្កអំពើហិង្សាមកលើប្រពន្ធបណ្តាលឲ្យជាំមុខជាំមាត់។

ក្រោយពីកើតអំពើហិង្សានោះហើយប្រពន្ធក៏ LIVE facebook ស្រែកយំឲ្យសមត្ថកិច្ចជួយនាងផង ព្រោះប្តីបានវាយ និងឃុំឃាំងក្នុងបន្ទប់ បើជួយនាងមិនទាន់ទេច្បាស់ជាប្តីនោះវាយស្លាប់ហើយ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅអន្តរាគមន៍និងឃាត់ខ្លួនបុរសជាប្តីមកប៉ុស្តិ៍នគរបាល។ បុរសនោះ បានសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សាលើប្រពន្ធប្រាកដមែន៕