ភ្នំពេញ៖ ក្រោយពីឈប់ពីសកម្មភាពសិល្បៈ និងបានរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំមកនោះថ្មីៗនេះអតីតតារាចម្រៀងលោក មួន ម៉ារ៉ាបានធ្វើការបកស្រាយបទចម្រៀង “កាដូគ្មានន័យ” ដែលជាបទចម្រៀងដែលល្បីខ្លាំងកាលពីជាង១០ឆ្នាំមុនធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ខណៈការរំលឹកបទចម្រៀងមួយបទនេះលោកក៏បានធ្វើការបង្រៀន លេងហ្គីតា និងរបៀបច្រៀងបទចម្រៀងមួយ បទ​នេះផងដែរ។ដោយឡែកតារាចម្រៀងដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងពីសំណាក់មហាជនតាមរយៈបទ “បងជាបន្លាក្នុងទ្រូងអូន”រូបនេះតែងតែបានបង្ហាញពីការស្រលាញ់ចំពោះក្រុមគ្រួសារ គឺភរិយា និងកូនប្រុសរបស់លោក​ ​និងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹង ភរិយាមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ។