ភ្នំពេញ៖ ក្រោយតារាសម្ដែងចាស់វស្សា លោក សុវណ្ណ មករា ត្រូវបានបែកបាក់ ជាមួយអតីតភរិយា និងជាតារាសម្ដែង អ្នកនាង ឈិត សុធារី ក៏បានបន្សល់ទុកកូនភ្លោះប្រុសស្រី មួយគូជាចំណងដៃ ក្រោយលែងលះ ។

តែទោះជាយ៉ាងណាតារារូបនេះ នៅតែរកពេលវេលាទំនេរ នាំកូនទាំង២ដើរលេងកម្សាន្ត ដើម្បីប៉ះប៉ូវ រាល់ភាពខ្វះខាត ដែលខ្លួនមានចំពោះកូនៗកន្លងមក។ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកបានបង្ហោះរូបភាពជាច្រើនសន្លឹករួមទាំងពោលថា«ជិះម៉ូតូកង់បីជូនកូនៗទៅ ហូបអាហារពេលព្រឹក កំសត់បន្តិចមែន តែក៏សប្បាយចិត្តដែរ ព្រោះមានកូនៗ ក្បាលខូចទាំងពីរនៅក្បែរ»។

បញ្ជាក់ផងដែរទង្វលរបស់លោកធ្វើឲ្យមហានកោតសរសើរគ្រប់គ្នាផងដែរ ដោយលើកឡើងថា«ទោះមិនអាចរួមរស់នៅជិតភរិយាមែនពិតតែលោកប៉ាម្នាក់នេះ មិនទៅណាចោលកូនភ្លោះប្រុសស្រីទាំង២ នាក់ដែរ នៅតែចំណាយពេល មើលថែកូនជានិច្ច» ៕