ភ្នំពេញ៖ តារាកំប្លែងប្រចាំកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន នាយ ក្រូច មានទុក្ខជាទម្ងន់ ដោយឪពុកក្មេកឈ្មោះ កែវ ប្រាក់ បានទទួលមរណភាពកាលពីវេលាម៉ោង០១និង៣៣នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគគាពាធ។

 

ទន្ទឹមនោះ នាយ ក្រូច សម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលបានបាត់បង់ឪពុកជាទីគោរពស្រលាញ់ លើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកបានសរសេរថា «សូមដួងវិញ្ញាណក្ខន្ធ លោកឪពុកទៅកាន់សុគតិភព»។