សៀមរាប៖ ទារិកាក្បាលពីរដែលទើបសម្រាលបាន ៤ថ្ងៃ ប្រឈមមុខនឹងការបាត់បង់ជីវិត ខណៈពេលដែលម្តាយឪពុកគ្មានលទ្ធភាពដើម្បីជួយសង្គ្រោះបន្តទៀត។ ទន្ទឹមនោះ ស្ត្រីជាម្តាយបានអំពាវនាវដល់បងប្អូនសប្បុរសជនជិត​ឆ្ងាយមេត្តាជួយសង្គ្រោះកូនស្រីរបស់នាងផង។

ទោះបីទារិកា កើតមកមានរូបរាងខុសក្មេងៗដទៃក្តី ប៉ុន្តែម្តាយរបស់គេស្រលាញ់ណាស់ ដូចពាក្យចាស់ធ្លាប់បានពោលថា «ទោះកូនក្លាយជាអ្វីក៏ម្តាយនៅតែស្រលាញ់កូន! ស្នេហាម្តាយនិងកូនជាស្នេហាស្មោះស្ម័គ្រគ្មានពីរ»។ យ៉ាងណា ពេលនេះ ទារិកាអភ័ព្វកំពុងសង្រ្គោះអាយុជីវិតបឋមនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប៕

សូមទស្សនាវីដេអូ!!