ស្វាយរៀង ៖រួមជាមួយនិងទឹកចិត្តចែករំលែក ក៏ដូចជាជួយសម្រាលនូវទុក្ខលំបាកដល់សិល្បៈចាស់ជរា និងវីរៈសិល្បករដែលមាន ស្នាដៃថែរក្សានូវមរតកវប្បធម៌ខ្មែរ មូលនិធីសិល្បករចាស់ជរា ពុំមើលរំលងឡើយ ។ ជាក់ស្តែងកាលពីនៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៧ លោលទុំ សារុត ហៅនាយឃ្លោក ក៏បាននាំយកមូលនិធិសិល្បៈចាស់ជរា ស្កាត់ទៅដល់ទឹកដីខេត្តស្វាយ រៀងទៅជួនដល់វីរៈសិល្បករលោកគ្រូ ស៊ិន សំបូរ។ បើយោងតាមអ្នកដំណាងមូលនិធិដិល្បករចាស់ជរាលោកលោលទុំ សារុត (នាយឃ្លោក) បានឲ្យដឹងថា«មូលនិធិសិល្បៈ ចាស់ជរា ដែលខ្ញុំបានទទួលពីសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គមនាំយកទៅជួន លោកគ្រូ ស៊ិននសំបូរ អាយុ៧៣ឆ្នាំអតីត អ្នកកាន់ឧបករណ៍បុរាណ នឹងជាអ្នកចំរៀងប្រពៃណី មន្ទីរវប្បធម៍ ខេត្តស្វាយរៀងមានជំងីលើសឈាម ទឹកនោមផ្អែម ជីវភាពទីទាល់នោះមានថវិកានិងគ្រឿងឧបភោភបរិភោគ»។ជាមួយក្នានោះអ្នកតំណាងក៏បានថ្លែងទៀតថា«សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់សិល្បករចាស់ជរា ជាពិសេសសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភ ថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។សមាគមសិល្បករខ្មែរសូមគោរពជូនពរសម្តេចទាំងពីរឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃអាយុយឺនយូរដើម្បីដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅ មុខទៀត។