បាត់ដំបង៖ ស្ថិតក្នុងខ្ទមតូចជរា យាយតាអាយុ ៧៦ឆ្នាំដូចគ្នា រស់នៅចាំដីឡូត៍ឲ្យអ្នកមានទ្រព្យស្តុកស្តុម្ភម្នាក់ ក្នុងភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងរងទុក្ខវេទនាយ៉ាងខ្លាំង នៅពេលដែលលោកយាយ ហួប ដែលជាប្រពន្ធលោកតា ធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល រហូតដេកដួលលើកន្ទេល មិនអាចប្រែរប្រាណបានឡើយ។

លោក អ៊ុក វាសនា ដែលបានចុះទៅដល់ទីតាំងនោះ បានប្រាប់ថា «លោកយាយមានជំងឺ ដោយកន្លែងគាត់ដេក​មានធំក្លិន​ពិបាកទ្រាំទៀតផង»។ លោកបានបន្តថា «សព្វថ្ងៃនៅយាយតា គ្មានកូនចៅទេ គឺរស់នៅពីរនាក់យាយតា និងគ្មានដី និងផ្ទះសំបែងពិតប្រាកដឡើយ ដោយដីរស់នៅរាល់ថ្ងៃនេះជាដីរបស់គេ សុំគេរស់នៅបណ្តោះអាសន្នប៉ុណ្ណោះ»។ លោកតាអាយុ ៧៦ឆ្នាំ បានឲ្យដឹងថា «ខ្ញុំគ្មានមុខរបរអ្វីទេ បានគេឲ្យបន្តិចបន្តួច ហូបទៅ! ខ្ញុំគ្មានចង់បានអ្វីទេ ចង់បានតែហូបគ្រប់គ្រាន់ និងលុយទុកទិញថ្នាំខ្លះៗបានហើយ»។

សូមទស្សនាវីដេអូ!!