បាត់ដំបង៖ បុរសអភ័ព្វវ័យ ៣១ឆ្នាំ ត្រូវបានស្លាប់ចោលប្រពន្ធកូនទាំងក្តីខ្លោចផ្សារបំផុត ខណៈរូបគេបានកាប់ព្រៃតែម្នាក់ឯង តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ មិនបានហូបបាយ បណ្តាលឲ្យខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលម្សិលមិញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ៖ឆៃ ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។