ថៃ៖ ថៃជាប្រទេសសម្បូរទៅដោយស្នេហាភេទដូចគ្នា ស្រីស្រលាញ់ស្រី និងប្រុសស្រលាញ់ប្រុសជាដើម។ ជាក់ស្តែង អាពាហ៍ពិពាហ៍មួយ កាលពីដើមសប្តាហ៍មុន គូស្នេហាមួយគូបានដឹកដៃគ្នាចូលរោងការក្រោយស្រលាញ់គ្នាជាង ១២ឆ្នាំ។ យ៉ាងណា គូស្នេហ៍នោះ ត្រូវបានគេដឹងថា ស្រីទាំង២ ដោយម្នាក់តែខ្លួនធ្វើជាមនុស្សប្រុស និងម្នាក់ទៀត តែងខ្លួនជាលក្ខណៈមនុស្សស្រីដដែល។

កូនក្រមុំ បានឲ្យដឹងថា «កាលពីស្រលាញ់គ្នា បីបួនឆ្នាំដំបូង ម្តាយឪពុកមិនព្រមឡើយ លុះក្រោយមក​គាត់លែងប្រកែក ព្រោះពួកយើងបានធ្វើរឿងល្អៗជាមួយគាត់យ៉ាងច្រើន»។ ប្រភពដដែលបន្តថា «ក្រោយរៀបការយើងទាំង២ បន្តមុខរបរចាស់ គឺលក់សំលៀកបំពាក់»៕