ភ្នំពេញ៖ តារាចម្រៀងពោះម៉ាយកូនមួយប្រចាំផលិតកម្មហង្សមាសលោក រិន សាវ៉េត បានប្រើជីវិតអ្នកចម្រៀងល្បីតែខ្សត់ទ្រព្យធុនទៅសង្វាតបើកជំនួញរកស៊ីវិញ។

ដោយឡែកកាលពីពេលថ្មីៗលោកនិងមិត្តភក្តិពីរបីនាក់បាននាំគ្នាទៅដើរកម្សាន្តរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្តក្រចេះ ក៏បានរិះគន់ពីតម្លៃផ្ញើរយាន្តយន្តទីនោះថា«កាំពី verry ស្អាត តែតម្លៃផ្ញើ យានយន្ត ដូចថ្លៃបន្តិច ( ឡាន១ តម្លៃ ១០០០០ ម៉ឺនរៀល )»។

ឆ្លើយឆ្លងនិងការរិះគន់របស់់លោកនៅលើបណ្ដាញសង្គមមានប្រិយមិត្តម្នាក់បានលើឡើងថា« មានអីថ្លៃ 10000 សោះបងអោយគេទៅដើម្បីគេជួយសំអាតយើង»តារារូបនេះក៏តបវិញថា«ច្រើនតើអូន ទិញបានសាច់៣ជាន់ ជិត១គីឡូ»។