ភ្នំពេញ៖ តារាចម្រៀងមុខស្រទន់មានមន្តស្នេហ៍ កញ្ញា សុគន្ធ នីសា ថែមទាំងមាន សម្រស់ស្រស់ស្អាតសាច់សខ្ចី ហើយកំពុងឆកប្រជាប្រិយភាពពីនាទី គណៈកម្មការ ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» និងការងារជាច្រើនទៀត ធ្វើឲ្យទស្សនិកជនគាំទ្រគ្រប់ៗគ្នា។

នាងក៏ធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរខ្លាំងផងដែរ នឹងសារបង្ហាញពីការស្រឡាញ់និងអភរិក្សសិល្បបុរាណ។ តារាស្រី នាង សុគន្ធ នីសា មិនត្រឹមតែមុខស្រទន់មានមន្តស្នេហ៍ប៉ុណ្ណោះទេនាងក៏ត្រូវបានគេមើលឃើញថា ក៏ជាតារាចម្រៀងស្ថិតក្នុងចិត្តយុវវ័យម្នាក់ ដែលបង្ហាញការស្រឡាញ់នូវទម្រងសិល្បៈបុរាណ ខណៈដែលតារាក្នុងចិត្តយុវវ័យភាគច្រើន ក្រៅពីប្រឹងរឹះរកតែស្ទាយបែបសិល្បៈបំពេញតែអាអារម្មណ៍យុវវ័យ។

សារដែលកញ្ញា សុគន្ធ នីសា កំពុងត្រូវបានគេពោលសរសើរនោះ នាងបានសរសេររៀបរាប់ថា«សមត្ថភាពអមតៈដែលបង្កើតជាស្នាដៃដ៏គួរឲ្យស្ងើចសរសើរបង្ហាញពីកេរតំណែលដ៏រុងរឿង គឺជាផ្ទាំងទស្សនីយភាពដែលសង្កត់អារម្មណ៍ ឲ្យដក់ជាប់មិនអាចបំភ្លេចបាន បើទោះជាអាយុរបស់ពួកគាត់មិនសម្បូរដោយកម្លាំងកាយតែទឹកចិត្ត របស់លោកគ្រូអ្នកគ្រូដែលរួមគ្នាសម្តែងមួយវង់ឆាកនេះ បទពិសោធន៍ដែលពួកគាត់មាន និងបណ្តូលចិត្តនៃក្តីស្រឡាញ់ចង់ថែរក្សាសិល្បៈបុរាណ បានផ្តល់ចេញនៅរូបភាពដ៏ដិតដាមទាំងនេះ ធ្វើឲ្យគ្រប់ គ្នាមិននឹកស្មានដល់ថា នៅអាចបានឃើញ ទិដ្ឋភាពដ៏ឥតខ្ចោះមិនអាចកាត់ថ្លៃបាន។ កញ្ញា សុគន្ធ នីសា បន្តថា« បានទស្សនាហើយ មានអារម្មណ៍ថានៅតែដិតជាប់នឹងភ្នែកសម្លេងស្គរនៅតែទូងអារម្មណ៍សរសើរនៅតែជាប់មិនដាច់ទស្សនាហើយមិនត្រឹមតែមិនស្តាយតែមានអារម្មណ៍ថាជាបទពិសោធន៍មួយដ៏មានតម្លៃណាស់»។